ឧកញ៉ា តែ តាំងប៉ ថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានឧបត្ថម្ភថវិកា ទំនិញប្រើប្រាស់ក្នុង“ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មកម្ពុជា”

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងFASMEC តំណាងឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគម បានថ្លែងអំណរគុណដល់វត្តមាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា  ឧកញ៉ា ក្រុមប្រឹក្សាភិបាល លោក លោកស្រីអនុប្រធាន និងសមាជិក-សមាជិកាទាំងអស់ លោក លោក-ស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងច្រើនកុះករ និងឧបត្ថម្ភថវិកា ទំនិញនិងគ្រឿងឧបភោគ បរិភោគជាច្រើន ដើម្បីយកមកប្រើប្រាស់ក្នុង   “ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា” កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតសមាគមមូលនិធិសម្តេចតេជោ SME បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមខ្ញុំបាទ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ និងតំណាងឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ    និងFASMEC  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា  ឧកញ៉ា ក្រុមប្រឹក្សាភិបាល លោក លោកស្រីអនុប្រធាន និងសមាជិក-សមាជិកាទាំងអស់ លោក លោក-ស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងច្រើនកុះករ និងឧបត្ថម្ភថវិកា ទំនិញនិងគ្រឿងឧបភោគ បរិភោគជាច្រើន ដើម្បីយកមកប្រើប្រាស់ក្នុង   “ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា”  ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ      ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លិខិតខាងលើបន្តថា វត្តមាន និងការចូលរួមឧបត្ថម្ភថវិកា ទំនិញនិងគ្រឿងឧបភោគ បរិភោគរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា  ឧកញ៉ា ក្រុមប្រឹក្សាភិបាល លោក លោកស្រីអនុប្រធាន និងសមាជិក-សមាជិកាទាំងអស់ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងឱកាសដ៏វិសេសវិសាលនេះ គឺបានបង្ហាញពីការរួបរួមសាមគ្គីគ្នា ជាកម្លាំងដ៏រឹងមាំក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ជាងនេះវិញទៀតកម្មវិធីខាងលើទទួលបានជោគជ័យ អាស្រ័យលើការជួយឧបត្ថម្ភថវិកា  និងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ការសហការពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសគឺការអញ្ជើញចូលរួមលើសពីការរំពឹងទុក។ ប៉ុន្តែទោះជាយ៉ាងណា សូមមេត្តាយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ ចំពោះចំណុចខ្វះខាតនានាដូចជា ការរៀបចំចាត់ចែង ការទទួលស្វាគមន៍ ការបម្រើសេវាកម្មទូទៅ ដែលមិនបានឆ្លើយតបទាន់ពេលវេលា និងសមស្របទៅតាមការរំពឹងទុក»។

សូមជម្រាបជូនថា សមាគមមូលនិធិសម្តេចតេជោ SME បានរៀបចំ “ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា” ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ពិធីនេះជាលើកទី៣ហើយ ដែលសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី ហើយថ្ងៃនេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំទី៣ ដែលមិនធ្លាប់មាន និងដើម្បីចូលរួមអបអរសាទរដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ដីពីការកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» លើកទី១៕