លោកស្រី ឆេង ស្រីរ័ត្ន ដែលមហាជនភាគច្រើនស្គាល់ថា មាំមី Love Riya និងជាសហគ្រិនស្ត្រី ដ៏លេចធ្លោ ក្នុងវិស័យលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារ ជា” ឧកញ៉ា”។ នេះបើយោងទៅផេក អ្នកស្រី ខ្ញុង ដែលបានបង្ហោះលើបណ្ដាញសង្គមប៉ុន្មាននាទីមុននេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គួរបញ្ជាក់ដែរថា ក្រៅពីជាសហគ្រិនស្ត្រីឆ្នើម លើវិស័យអនឡាញ ដែលកំពុងរួមចំណែកផ្ដល់ការងារជាច្រើនកន្លែងជូនបុគ្គលិក អ្នកលក់អនឡាញស្ដុកស្ដម្ភរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញចូលចិត្តធ្វើបុណ្យ ចែកទាន ជួយអ្នកខ្វះខាតជីវភាព ចាស់ជរា និងចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងសកម្មក្នុងសង្គមផងដែរ។