មោទនភាពជាតិខ្មែរ! អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group និងជាសហគ្រិនឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា ទទួលបានពានរង្វាន់ Excellence Brand និងតំណែងជាអនុប្រធាន Asia Pacific TOP Excellence Brand Committee (APC) , Asia Pacific កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេសុី ។
នេះ គឺជាកំណត់ត្រាថ្មី សម្រាប់សហគ្រិនខ្មែរ ហើយក៏ជាលើកដំបូង ចំពោះប្រទេសកម្ពុជា ដែល
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ទទូួលបានតំណែងក្នុងក្របខ័ណ្ឌធុរៈជនប្រចាំតំបន់អាសុីប៉ាសុីហ្វិកទាំងមូល។
ថ្លែងប្រាប់ Oknha News អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត មានប្រសាសន៍ថា៖ “តំណែង អនុប្រធាន Asia Pacific TOP Excellence Brand Committee គឺជាតំណែងមួយដែលមិនទាន់មានកូនខ្មែររូបណាទទួលបាននៅឡើយទេ ពីស្ថាប័ននេះ”។
អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ECON Group បន្ថែមថា ចំពោះមូលហេតុ គឺដោយសារតែនៅក្នុងអាស៊ីប៉ាស៊ីហ្វិក មានប្រទេសជាសមាជិករហូតដល់ ១៥ ប្រទេស និងជាសហព័ន្ធដ៏ធំមួយប្រចាំតំបន់ ហើយមានអ្នកជំនួញ ម្ចាស់ក្រុមហ៊ុនធំៗ ប្រចាំប្រទេសនីមួយៗ ចូលរួមជាសមាជិករហូតដល់ទៅជាង ១មុឺន ក្រុមហ៊ុន។
សូមជម្រាបជូនថា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត គឺជាស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន ECON Group ដែលមានមុខជំនួញបុត្រសម្ព័ន្ធ លើវិស័យអចលនទ្រព្យ ភោជនីយដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងផលិតផលសុខភាពជាដើម។ ក្រៅពីការពង្រីកមុខជំនួញក្នុងប្រទេស ក្រុមហ៊ុន ECON Group អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត មានមច្ឆតាពង្រីកខ្លួនឱ្យកាន់តែធំ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ាន ខណៈដែលបច្ចុប្បន្ន ECON Group បានពង្រីកខ្លួននៅសហរដ្ឋអាមេរិក និងប្រទេសអូស្រ្ដាលីរួចមកហើយ។
ក្រៅពីនោះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក៏ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២១/១៩៥៕