ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ទី គឹមស៊្រាន សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា ទី គឹមស៊្រាន ជាភរិយារបស់ អ្នកឧកញ៉ា ឌុក ទីប៉ាណា ដែលជាមេធាវីដូចគ្នា។ លោកស្រីជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា (មេធាវីពេញសិទ្ធិ) នៅការិយាល័យមេធាវី ប៉ាណា អាស៊ាន (PANA ASEAN Law Office) ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកស្រី ទី គឹមស៊្រាន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤៕
