លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដានេះ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី នៅសាលាខេត្តកំពង់ស្ពឺ។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលប្រារព្វធ្វើឡើងនៅសាលប្រជុំ វ៉ី សំណាង សាលាខេត្តកំពង់ស្ពឺ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជំនួស លោក វ៉ី សំណាង ដែលត្រូវតែងតាំងតួនាទីថ្មី ជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ។

សូមជម្រាបថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានជាប់ឆ្នោតលេខរៀងទី៤ នៅភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ)៕




