អ្នកឧកញ៉ា គិត ម៉េង ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងភរិយាអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានប្រារព្ធពិធីខួបកំណើតយ៉ាងអធិកអធម ដល់កូនស្រី គិត ស៊ូណាវីន ដោយក្នុងនោះគេឃើញមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល និងសេដ្ឋីគ្រាក់ៗជាច្រើនរូប។

តាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានលើកឡើងយ៉ាងដូច្នេះថា៖ “ថ្ងៃទី២ ខែកក្កដា មកដល់ទៀតហើយ។ ឆ្នាំនេះ កូនបន្តធំពេញវ័យ ក្លាយជានារីវ័យក្មេងមួយរូបដ៏លេចធ្លោ ដែលពោរពេញដោយសក្តានុពល និងភាពជោគជ័យនាពេលអនាគត។ រីករាយថ្ងៃខួបកំណើតគម្រប់ ១៦ឆ្នាំ កូនស្រីសម្លាញ់ ស៊ូណាវីន។ យើងស្រឡាញ់កូនលើសពីពាក្យដែលយើងបានជូនពរកូនខាងលើនេះទៅទៀត”។
ពិធីខួបកំណើតគម្រប់ខួប ១៦ឆ្នាំរបស់កញ្ញា គិត ស៊ូណាវីន យ៉ាងអធិកធមកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ គេឃើញមានការចូលរួមពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម នេត សាវឿន, ឯកឧត្តម ទៀ សីហា, ឯកឧត្តម ឃួង ស្រេង, ឯកត្តម សុខ សង្វារ, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត, លោក ជំទាវ ឈឺន ស្រីម៉ាច ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា ខេមរៈ សេរីមន្ត ព្រមទាំងអ្នកមុខអ្នកការ និងបងប្អូនសិល្បករសិល្បការនីជាច្រើនរូបទៀត។
គួរឲ្យដឹងផងដែរថា ចំណងស្នេហ៍ដ៏ស្អិតរមួតរវាងអ្នកឧកញ៉ា ស្រីតូច ចំណាន និងអ្នកជំនួញល្បីឈ្មោះអ្នកឧកញ៉ាគិត ម៉េង នៅរយៈពេលជិត ២០ ឆ្នាំមកនេះ បានបន្សល់ទុកនូវចំណងដៃបុត្រាបុត្រីចំនួន ៤រូបរួមមាន លោកឧកញ៉ា គិត ស៊ូឡា, គិត ស៊ូរៀរង្សី, គិត ស៊ូណាវីន និង គិត ស៊ូឡុង៕























