ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រីឧកញ៉ា លន វត្តី ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៨១។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរមងារអ្នកឧកញ៉ាខាងលើនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី លន វត្តី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកស្រី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/៩៧២ កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
