ឧកញ៉ា តែ តាំងប៉ ថ្លែងអំណរគុណ Madam RADTHANAN TANGKIATPHACHARA ដែលបានឧបត្ថម្ភថវិកា៥ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោSME

ជុំវិញ​ឧកញ៉ា

Madam RADTHANAN TANGKIATPHACHARA បានឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារអាមេរិក ដល់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាស និងផ្តល់ជូនលិខិតថ្លែងអំណរគុណដល់ Madam RADTHANAN TANGKIATPHACHARA ដែលបានឧបត្ថម្ភថវិកាចំនួន 5000$ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។

សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕