ឧកញ៉ា តែ តាំងប៉ ថ្លែងអំណរគុណប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា និងស្ថាបនិកសកលវិទ្យាល័យ Binary University ដែលបានឧបត្ថម្ភអាហារូបករណ៍ដល់សមាជិក FASMEC

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ Dato’s Sri Dr Ricky Yaw Chan Choy ប្រធានសភាពាណិជ្ជកម្ម ម៉ាឡេស៊ីកម្ពុជា (MCCC) និងលោក Tan Sri Professor Joseph Adalkalam ស្ថាបនិកសកលវិទ្យាល័យ Binary University ដែលបានឧបត្ថម្ភអាហារូបករណ៍ដល់សមាជិក FASMEC ចំនួន៥០០នាក់ ដែលសរុបជាថវិកាគឺមានទឹកប្រាក់សរុប ២៥០,០០០ ដុល្លារអាមេរិក ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម កាលពីថ្ងៃទី ២៧ មិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ​លោកឧកញ៉ា តែ តាំងប៉ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងម៉ុតមាំថា ការផ្តល់អាហារូបករណ៍នេះនឹងមានសារៈប្រយោជន៍ជាច្រើន ដើម្បីអភិវឌ្ឍន៍ជំនាញសហគ្រិនភាពទៅដល់សហគ្រិនកម្ពុជា។

គួររំលឹកផងដែរថា FASMEC និង MCCC បានចុះអនុស្សរណៈនៃការយោគយល់គ្នា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក ហើយភាគីទាំងពីរក៏នៅតែបន្តមានទំនាក់ទំនងយ៉ាងល្អ ដើម្បីរកវិធី និងមធ្យោបាយដើម្បីអភិវឌ្ឍវិស័យ SMEs របស់ភាគីទាំងពីរឱ្យកាន់តែប្រសើរឡើង៕