ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធាន សមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើកនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » ដល់សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីជីថល»នេះ ក៏មានម្ចាស់សហគ្រាស ចូលរួមចំនួន ៣៥នាក់ ផងដែរ។
វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាសទាំង៣៥រូបនោះ។

សូមបញ្ជាក់ថា កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » ដល់សហគ្រាសធុនតូច និងមធ្យម គឺជាកម្មវិធីមួយក្នុងផែនការឆ្នាំ២០២៤ របស់ FASMEC ដែលគ្រោងរៀបចំវគ្គបណ្តុះបណ្តាល ការធ្វើទីផ្សារឌីជីថលនេះ ដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង ២៥ រាជធានី/ខេត្ត៕






