ឧកញ៉ា សួង​ សារុន តំណាងឧកញ៉ា តែ តាំងប៉ អញ្ជើញជាអធិបតីកម្មវិធីបើកវគ្គបណ្តុះបណ្តាល«ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME»ដល់ម្ចាស់សហគ្រាសខេត្តកំពង់ចាម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សួង​ សារុន​ អនុប្រធានក្រុមប្រឹក្សាភិបាល ដើម្បីសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តំណាង ​ ឧកញ៉ា​ តែ​ តាំងប៉​ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC  បានអញ្ជើញអធិបតីក្នុងកម្មវិធី បើកនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី « ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME» ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង TEDPដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស​ សម្រាប់SME  ជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣២នាក់។

សូមរម្លឹកផងដែរថា គម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME បានសម្ពោធ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដែលអញ្ជើញចូលរួមសម្ពោធដោយ ឧកញ៉ា តែ តាំងប៉ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល។

គួរបញ្ជាក់ផងដែរថា កម្មវិធី សម្ពោធគម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME មានគោលបំណងដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជាបានដឹង និងត្រៀមខ្លួនក្នុងការចូលរួមវគ្គបណ្តុះបណ្តាល៕