ក្រុម Khmer United របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Soccer League នៅល្ងាចនេះ

ជុំវិញ​ឧកញ៉ា

ក្រុម Khmer United FC របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​នឹង​ត្រូវ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់ Soccer League 2024 ទល់នឹង​ក្រុម​ Tofu Army FT នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាចនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ស្វែងរក​ជើង​ឯក​នៃ​ពាន​រង្វាន់​បាល់ទាត់​កម្រិត​ពាក់កណ្តាល​អាជីព​ នា​ល្ងាច​នេះ​ គឺ​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយ​សេរី ហើយ​​ក៏​មាន​ការ​ចូលរួម​សម្តែង​ពី​តារា​ល្បីៗ ព្រម​ទាំង​តារា​ចម្រៀង​មួយ​ចំនួន​ផង​ដែរ។

​Soccer League លើកទី៧ ឆ្នាំ២០២៤ ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាព​សហពន្ធ័យុវជន​កម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំ​របស់​លោក​អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។

សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជា​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ​គ្រប់​ប្រភេទ។ លោកឧកញ៉ា ក៏ជា​នាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជា​លំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។

លើសពីនេះ លោកឧកញ៉ាបណ្ឌិត ជា​នាយកប្រតិបត្តិរបស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មាននៅលើ ៥ទ្វីប ជាង ៥២ប្រទេស និងមានក្រុមការងារជាង ២សែននាក់នៅលើពិភពលោក ព្រមទាំង​មាន​តួនាទីជា នាយកប្រតិបត្តិរបស់បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជាលំនៅដ្ឋានសម្រាប់​គ្រួសារវ័យក្មេងកម្ពុជា ស្ថិតនៅកៀនស្វាយ ខាងកើតស្ពានច្បារអំពៅ ១០គីឡូម៉ែត្រ។ ទទឹមនឹងនេះ លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ជា​ស្ថាបនិកក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែល​បានបង្កើតឡើងតាំងពីឆ្នាំ២០១១ ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគត​ផងដែរ៕