ឧកញ៉ា តែ តាំងប៉ ថ្លែងអំណរគុណដល់លោកស្រី អាន គីមអូន ដែលបានឧបត្ថម្ភថវិកា២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ SME

ជុំវិញ​ឧកញ៉ា

លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាស និងផ្តល់លិខិតថ្លែងអំណរគុណដល់លោកស្រី អាន គីមអូន ដែលបានឧបត្ថម្ភថវិកា 2000$ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។

សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕