KW Cambodia គ្រោងនឹងបើកសិក្ខាសាលាស្តីអំពី «ឧស្សាហកម្មអចលនទ្រព្យ» សម្រាប់អ្នកចូលរួមចំនួន ២០០នាក់ ដោយមិនគិតថ្លៃ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យកម្ពុជា មានភាពរស់រវើកឡើងវិញ ព្រមទាំងផ្តល់ចំណេះដឹង អំពីវិស័យអចលនទ្រព្យ ដល់ប្រជាជនកម្ពុជា។ ជាពិសេស សិក្ខាសាលាស្តីពី “ឧស្សាហកម្មអចលនទ្រព្យកម្ពុជា” នេះ នឹងមានការធ្វើបទបង្ហាញដោយវាគ្មិនជាច្រើនរូប ដែលមានចំណេះដឹងខ្ពស់ និងបទពិសោធន៍ជាច្រើនឆ្នាំទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា រួមមានដូចជា៖ ១.លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង និងប្រធាន KW Cambodia, ២.លោក សៅ ហុក ប្រធាន KW ខេត្តព្រះសីហនុ, ៣.លោក កែវ សុធារ៉ា ប្រធាន KW ខេត្តសៀមរាប, ៤.លោកស្រី ក្រី ម៉ៃយ៉ាន ប្រធាន KW ខេត្តកំពង់ចាម ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។
តាមការគ្រោងទុក សិក្ខាសាលាវិស័យអចលនទ្រព្យដ៏សំខាន់ៗនេះ នឹងមានប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ១.បច្ចុប្បន្នភាពនៃឧស្សាហកម្មអចលនទ្រព្យ ២.បច្ចុប្បន្នភាពនៃបុរី វិមានសំណាង និងបុរី ខេអេស រ៉េស៊ីដេន ៣.បច្ចុប្បន្នភាពនៃការទិញលក់អចលនទ្រព្យក្នុងរាជធានីភ្នំពេញ។
សម្រាប់លោក-លោកស្រី ដែលមានបំណងចង់ចូលរួម សូមចុះឈ្មោះតាមលេខ៖ 089 96 2000 & 016 80 3456។
សូមណែនាំកម្មវិធី ដើម្បីដាក់ពាក្យចូលរួម លោកអ្នកគ្រាន់តែ៖
១. ធ្វើការស្គែន QR កូដ ឬចូលទៅកាន់: https://forms.gle/Uzm5EQb5tG6eafi36
២. ធ្វើការបំពេញពាក្យ
៣. ធ្វើការដាក់ស្នើជាការស្រេច។
រៀបចំដោយ៖ Keller Williams Cambodia
ឧបត្ថម្ភដោយ៖ បុរី វិមានសំណាង, ខេអេស រេសុីដេន, សំណាង លែន, KW Khmer Real Estate
ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងអចលនទ្រព្យ សូមតាមដានគេហទំព័រ ហ្វេសប៊ុក និង ឆានែលតេឡេក្រាមផ្លូវការ របស់ Keller Williams Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេ!
គេហទំព័រផ្លូវការ៖ https://www.kwcambodia.com/
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/kwcambodiaproperties ។