អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គោរពអរគុណដល់ក្រសួងដែនដីសម្រួលការថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»

ជុំវិញ​ឧកញ៉ា

ថ្មីៗនេះ ផលិតកម្មលំដាប់ឈានមុខរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិតបទចម្រៀងប្រវត្តិសាស្រ្ត​ សម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាក្តីសង្ឃឹមសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា (Galaxy Navatra) បានថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ដែលច្រៀងដោយ​កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra រួមទាំងប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ទិសទីប្រមាណជាង ៣,០០០នាក់ ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានផ្តល់ទីតាំងក្រសួង ឯកសណ្ឋាន និងមន្រ្តីចូលរួមថតចម្រៀងប្រវត្តិសាស្រ្តក្នុងវិស័យប្រព័ន្ធធារាសាស្រ្ត នាវាចរណ៍ និងដឹកញ្ជូនរបស់​កម្ពុជា​ផងដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា សូមគោរពអរគុណដល់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដីនគរូបនីយកម្ម និងសំណង់ ដែលអនុញ្ញាត​យល់ព្រម​ផ្តល់ទីតាំងបរិវេណក្រសួង ឯកសណ្ឋាន និងមន្រ្តីចូលរួមថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្ត​ហ្វូណន​តេជោ៕