ជំទាវឧកញ៉ា នឹម វណ្ណៈ សម្រេចក្តីសុបិន កម្ម៉ង់ទិញបានរថយន្ត Tesla Cybertruck ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) បានសម្រេចក្តីស្រមៃ​របស់​ខ្លួន កម្ម៉ង់ទិញបានរថយន្តទំនើបម៉ាក Tesla Cybertruck សេរីឆ្នាំ២០២៤ ដែលជា​ប្រភេទ​រថយន្តអគ្គីសនីសុទ្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំទាវឧកញ៉ា នឹម វណ្ណៈ បានបង្ហោះរូបភាព​បើក​សាកល្បង​រថយន្ត​អគ្គីសនី​សេរីថ្មី​នេះ ​​ជាមួយ​នឹង​ស្វាមី ភ្ជាប់ជាមួយ​នឹងសារ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃទី១៧ ខែកក្កដា​នេះ​ថា៖ “កម្ម៉ង់បានសម្រេច! ធ្វើឱ្យ​សុបិន​របស់​យើង​ក្លាយ​មក​ជាការពិត (Made our dream came true)”។

រថយន្តទំនើបម៉ាក Tesla Cybertruck សេរីឆ្នាំ២០២៤ ជាប្រភេទ​រថយន្ត​អគ្គីសនីសុទ្ធ ដែលសាក​មួយ​ពេញ​ជិះ​បាន​ប្រមាណ​ជាង ៥៤០គីឡូម៉ែត្រ មាន​តម្លៃ 600HP និងមាន​ប៉ុង​ពីរ។ បើតាម​ក្រុមហ៊ុន AUTO US DIRECT CO., LTD បាន​ឱ្យដឹង​ថា តម្លៃ​ Tesla Cybertruck សេរីឆ្នាំ២០២៤ មកដល់​ទឹកដី​ប្រទេស​កម្ពុជា បូករួមទាំង​ការបង់ពន្ធ និងសេវាកម្ម​ផ្សេងៗ​រួចរាល់ គឺ​មាន​តម្លៃ​សរុប​ជាង ២៧ម៉ឺនដុល្លារអាមេរិក។

លោក​ជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកជំនួញ​វ័យក្មេង​​លេចធ្លោរ​មួយ​រូប​ លើ​ពហុវិស័យ ដែលបាន​កាន់កាប់​មុខ​ជំនួញ​ជាច្រើន​មាន​ដូចជា៖ (១)ក្លឹបកម្សាន្ត​ និងភោជ​នីយដ្ឋាន​ អេ ស៊ី អ៊ី (ACE Lounge and Restaurant), (២)ភោជនីយដ្ឋានអូសក្រឡា OS KROLA – អូសក្រឡា (ឆ្នេរអូរត្រេះទី១ ក្រុង​ព្រះសីហនុ), (៣)ឆ្នោតនាគ,​ (៤)ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS Law Group), (៥)សារាយធម្មជាតិ NNP (NNP Cambodia Shop), (៦)ស្ករសម្រក ​និង Detox L2ME និង​​(៧)ប្រេងខ្យល់ ប្រេងកូឡា ផ្កាឈូក ផលិតនៅហុងកុង ប្រទេសចិន ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ACE GROUP៕