ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូលអិលធីឌី និងជាសមាជិក សមាគមពុទ្ធិក:កម្ពុជរដ្ឋ ទទួលបន្ទុកទំនាក់ទំនងបរទេស បានសម្របសម្រួលលោកគ្រូគង្វាល វីនសិនសូហាន់ដូ នៃព្រះសហគមន៍សាសនាកាតូលិ នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី បានចូលថ្វាយបង្គំសំដែងវឌ្ឍនកិច្ចសម្ដេចព្រះវ័នរ័ត្ន កត្តិបណ្ឌិត ណយ ច្រឹក។ នេះបើតាមការឱ្យដឹងពីលោកជំទាវ ឧកញ៉ា កែវ មុំ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ឧកញ៉ា កែវ មុំ បានលើកឡើងថាដូច្នេះថា៖ “ក្នុងនាមសមាជិក សមាគមពុទ្ធិក:កម្ពុជរដ្ឋ ទទួលបន្ទុកទំនាក់ទំនងបរទេស ខ្ញុំបានសម្របសម្រួល លោកគ្រូគង្វាល វីនសិនសូហាន់ដូ នៃព្រះសហគមន៍សាសនាកាតូលិ នៅទីក្រុង រ៉ូម ប្រទេសអ៉ីតាលី បានចូលថ្វាយបង្គំសំដែងវឌ្ឍនកិច្ចសម្ដេចព្រះវ័នរ័ត្ន កត្តិបណ្ឌិតណយ ច្រឹក”។
ឧកញ៉ា កែវ មុំ បានបន្ដថា ការចូលថ្វាយបង្គំសំដែងវឌ្ឍនកិច្ច រវាងលោកគ្រូ គង្វាល នៃសាសនាកាតូលិនាពេលនេះ គឺធ្វើឡើងនៅក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងព្រះពុទ្ធសាសនា និង សាសនាកាតូលិ ឱ្យកាន់តែមានភាពស្និទ្ធស្នាល មានសន្តិភាពសាសនា ដើម្បីសេចក្តីសុខ សេចក្តីចម្រើន និងការអភិវឌ្ឍនៅលើពិភពលោក៕