ឧកញ៉ា ឃន ឈុនដារ៉ា និងឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ចូលរួមពិធីបើក​សម្ពោធក្រុមហ៊ុនរថយន្ត 𝗗𝗘𝗡𝗭𝗔 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃន ឈុនដារ៉ា និងឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ សហស្ថាបនិកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជា​សមាជិក​សមាគមឧកញ៉ាកម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL និងពិធីបើក​សម្ពោធ​ក្រុមហ៊ុនរថយន្ត 𝗗𝗘𝗡𝗭𝗔 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔 ​នៅ​ទល់​មុខ​ផ្សារទំនើប​ City Mall ក្បែរ​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Denza ជាម៉ាកយីហោមួយរបស់ BYD ដែលជាប្រភេទរថយន្តអគ្គីសនី​កំពុង​ឈានមុខគេមួយ​នៅ​លើពិភពលោក។ កាលពីថ្ងៃទី១៥ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃប្រទេស​កម្ពុជា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Liu Xueliang អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៃក្រុមហ៊ុន BYD Asia Pacific និងគណៈប្រតិភូអមដំណើរ និងលោកស្រី Gong Kun អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia។

លោក Liu Xueliang បានថ្លែងថា មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL គឺជាមជ្ឈមណ្ឌល​តាំង​បង្ហាញក្នុងទីក្រុងដំបូងគេបង្អស់របស់ BYD នៅក្នុងទីផ្សាររថយន្តដៃឆ្វេងក្រៅប្រទេស លោកបានថ្លែង​អំណរគុណ​ដល់អតិថិជនកម្ពុជាសម្រាប់ការគាំទ្រ BYD ហើយសង្ឃឹមថាការមកដល់របស់ Denza D9 នឹងនាំ​មកនូវទិដ្ឋភាពជីវិតកាន់តែសម្បូរបែបដល់ម្ចាស់រថយន្តនៅកម្ពុជា។

ក្នុងពិធីបើកសម្ពោធនេះ​ រួមមានវត្តមាន​ លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific, លោក Chen Yifei និង លោក Chen Daoyin ប្រធានផ្នែកលក់នៃផ្នែកលក់រថយន្ត BYD Asia Pacific, លោក Liang Xinyue អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Harmony BYD Asia Pacific និង លោកស្រី Gong Kun ប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia ឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិ​ក្រុមហ៊ុន KHIEV Auto អញ្ជើញកាត់ខ្សែបូដើម្បីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី។

សូមជម្រាបថា ឧកញ៉ា ឃន ឈុនដារ៉ា គឺជាម្ចាស់ហាង KOI និង Tube Coffee ព្រមទាំង​មាន​មុខជំនួយ​ជា​ច្រើន​ទៀត ខណៈដែល​ឧកញ៉ា​ អ៊ុក សំរិទ្ធិពេជ្រ ក៏​ជាម្ចាស់​ហាង​កាហ្វេ TUBE Coffee + នៅខណ្ឌទួលគោក និង​ជា​​ភាគទុនិក​ក្រុមហ៊ុន​លក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស ផងដែរ៕