កូនប្រុសពៅម្ចាស់ក្រុមហ៊ុន ហនុមាន ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ពីប្រទេសអង់គ្លេស

ជុំវិញ​ឧកញ៉ា

លោក ផន មុតច័ន្ទឧត្តម ហៅ Erich ដែល​ជាកូនប្រុស​​ពៅ​របស់​​លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គ​នាយិកា​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ​​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​​ ផ្នែកទីផ្សារពាណិជ្ជកម្ម​ (Business with Marketing) ពី​​សាកលវិទ្យាល័យ​ City University of London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី​ ខៀវ សស៊ីលៀប ​​បាន​បង្ហោះសារ​អបអរសាទរកូនប្រុសពៅ​ នៅ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃទី១៧ ខែកក្កដា ជាភាសាអង់គ្លេស ដែល​មាន​ន័យ​ជា​ភាសាខ្មែរ​យ៉ាង​ដូច្នេះ​ថា៖ “Erich ជាទីស្រឡាញ់​របស់​ម៉ាក់! មិន​មាន​ពាក្យអ្វីគ្រប់គ្រាន់​ដើម្បីពិពណ៌នាពី​អ្វី​ដែលយើងទាំងអស់​គ្នា​មាន​មោទនភាព​ចំពោះកូននោះទេ។ សូម​ឈរ​នៅ​ទីខ្ពស់ ទោះបី​ជា​អ្នកធ្លាក់ចុះ ហើយនៅពេល​អ្នក​ភ័យខ្លាចខ្លាំង សូម​បន្ត​សម្លឹង​ទៅ​ខាង​មុខ និង​មើល​ទៅ​ខាងស្តាំ​ក្បែរ​អ្នក យើង​ទាំងអស់​គ្នា​នឹង​តែងតែ​នៅ​ទីនោះ​ជាមួយ​កូន។ កុំភ្លេចថា កូនក្លាហាន​ជាង​អ្វី​ដែល​កូន​មាន​ជំនឿ ខ្លាំង​ជាង​អ្វីដែលកូនមានអារម្មណ៍ និងមានក្តីស្រឡាញ់​លើសពី​អ្វី​ដែលកូនធ្លាប់ដឹង។ ម៉ាក់ប៉ា និងបងប្រុស ស្រឡាញ់​កូន​ខ្លាំង​បំផុត”។

សាកលវិទ្យាល័យ​ City University of London ជាប្រភេទ​សាកលវិទ្យាល័យ​បែបស្រាវជ្រាវ​សាធារណៈ​ ដែល​បាន​បង្កើត​ឡើង តាំងពីឆ្នាំ១៨៩៤។ City University of London ធ្លាប់​បានជាប់ឈ្មោះជា​សាកលវិទ្យាល័យ​បែបស្រាវជ្រាវល្អបំផុត លំដាប់ទី៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួន ១៦៨ ក្នុងប្រទេសអង់គ្លេស កាលឆ្នាំ​២០១៩។

សូមជម្រាបថា លោក ផន មុតច័ន្ទឧត្តម ហៅ Erich ជាកូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋាន​ភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង​លោកស្រី​ ខៀវ សស៊ីលៀប ហើយ​ត្រូវ​ជា​ប្អូនប្រុស​របស់​លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែល​​​ទើប​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ ផ្នែកអាជីវកម្មអន្តរជាតិ និងការគ្រប់គ្រងសកល ពី​​សាកលវិទ្យាល័យ​ King’s College London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលខែមករា ឆ្នាំ២០២៤ ផងដែរ៕