ស្ត្រីកម្សត់ម្នាក់ឈ្មោះ រែ រស់នៅក្នុង ភូមិ បុសថ្លាន់ ឃុំ ស្វាយទាប ស្រុក ចំការលើ ខេត្ត កំពង់ចាម ដែលមានជំងឺមហារីកដោះជាច្រើនឆ្នាំមកហើយនោះមិនមានលទ្ធភាពព្យាបាលនោះ ពេលមានលោកឧកញ៉ា ឌួង ឆាយ បានប្រកាសថា លោកនឹងទៅជួប ស្ត្រីរូបនោះ នាចុងសប្ដាហ៍នេះហើយ។នេះបើតាមការបង្ហោះ លើផេកផ្លូវការរបស់លោកឧកញ៉ា មុននេះបន្តិច ។

ផេកលោកឧកញ៉ា ឌួង ឆាយ បានសរសេរដែលមានខ្លឹមសារទាំងស្រុងបែបនេះថា” ជួបគ្នាថ្ងៃចុងសប្តាហ៍នេះណាអ្នកមីង ទោះបីការងារខ្ញុំរវល់មមាញឹកនិងឈឺជើងពិបាកដើរយ៉ាងណាក៏ខ្ញុំនឹងឆ្លៀតពេលទៅជួបដើម្បីជួយ និងលើកទឹកចិត្តអ្នកមីងដែរណា។ពូមីងបងប្អូនដែលមានសទ្ធាជ្រះថ្លាអាចចូលរួមជួយបរិច្ចាកតាមរយៈបង ស៊ឹង ចាន់ថា ស្មៀនឃុំបុសខ្នុរបានណាបាទ។ សូមអរគុណ ABA: Sing chantha 012792046។”

តាមប្រភពដដែលបានឲ្យដឹងថា ស្ត្រីកម្សត់ខាងលើក្រៅពីខ្លួនកើតជំងឺមហារីកដោះនោះ គាត់ថែមទាំងកំពុងខ្វះខាតជាខ្លាំងមិនថវិកាសម្រាប់ព្យាបាល ការហូបចុកគ្រប់គ្រាន់ ដ៏ដូចជា ដីលំនៅដ្ឋានជាដើម។



