រយៈពេល២ខែ នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ ចំនួន ៤៣ រូប។
តាមទិន្នន័យដែល ឧកញ៉ា ញូស៍ ទទួលបាន រយៈពេល២ខែខាងលើនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» ចំនួន ១រូបគឺ លោកអ្នកឧកញ៉ា ទ្រី ភាព នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រយៈពេលដូចគ្នានេះ សម្រាប់ការផ្តល់គោរមងារ «អ្នកឧកញ៉ា» មានចំនួន ២៣ រូប រួមមាន៖ អ្នកឧកញ៉ា សៀ ដានីញ៉ែល អ្នកឧកញ៉ា ហេង បូរិន អ្នកឧកញ៉ា លឹម ឃីហុង អ្នកឧកញ៉ា លឹម ហេង អ្នកឧកញ៉ា លន វត្តី អ្នកឧកញ៉ា លឹម សុខលី អ្នកឧកញ៉ា ជា ហាវ អ្នកឧកញ៉ា គួន ធីតា អ្នកឧកញ៉ា ញឹក ប៊ុនថា អ្នកឧកញ៉ា ភូ ទុនហេង អ្នកឧកញ៉ា លីម មុយស៊ឺ អ្នកឧកញ៉ា កី ម៉ានេ អ្នកឧកញ៉ា អ៊ុក សុចិត្រ អ្នកឧកញ៉ា ហ៊ីវ រតនា អ្នកឧកញ៉ា អ៊ឹងស៊ីតាត វីរៈ អ្នកឧកញ៉ា ទី គឹមស្រ៊ាន អ្នកឧកញ៉ា សុខ សំណាង អ្នកឧកញ៉ា ខុង លីស៊ីអាណា អ្នកឧកញ៉ា ឈួន ហាវ៉ុន អ្នកឧកញ៉ា ឌុក ទីប៉ាណា អ្នកឧកញ៉ា ប៊ុន ណារី អ្នកឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី និងអ្នកឧកញ៉ា សំ សុខនឿន។
ជាមួយគ្នានេះ ក្នុងខែឧសភា និងខែមិថុនា ព្រះមហាក្សត្របានផ្តល់គោរមងារ «ឧកញ៉ា» មានចំនួន ១៩រូប រួមមាន៖ ឧកញ៉ា លីវ ប៉ឆេង ឧកញ៉ា ម៉ុក ទិព្វរាសី ឧកញ៉ា ឡាវ ប៉ូគៀត ឧកញ៉ា ជា សំអាត ឧកញ៉ា ហាន់ ជេពវង្ស ឧកញ៉ា សុខ ចំរើន ឧកញ៉ា អ៊ាន សុខា ឧកញ៉ា ស៊ី ទាកុក ឧកញ៉ា ខេង ចន្ទគ្រឹស្នា ឧកញ៉ា កែវ សុម៉ាលី ឧកញ៉ា លន លាងហុង ឧកញ៉ា រុណ រដ្ឋា ឧកញ៉ា យុត្ត បញ្ញា ឧកញ៉ា ឡោ ងី ឧកញ៉ា ណយ សុខឡុង ឧកញ៉ា ធូ សុខចន្ថា ឧកញ៉ា លុក ស៊ីដូរ៉េ ឧកញ៉ា សុខ ស្រីអូន និងឧកញ៉ា ហុង វណ្ណឌី។
សូមជម្រាបថា បើតាមព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕