ស្ត្រីម្នាក់ ឈ្មើ ម៉ែន ស្រីនាង រស់នៅភូមិស្រែត្រែង ឃុំ វត្តអង្គ ខាងជើង ស្រុក បន្ទាយមាស ខេត្ត កំពត ដែលមានផ្ទៃពោះ៨ខែជិតសម្រាលទៅហើយ ប៉ុន្តែជាអកុសលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបាក់ជើងម្ខាង មិនទាន់ដោះស្រាយចង់នៅឡើយនោះ ពេលនេះ លោកឧកញ៉ា ឌួង ឆាយ បានប្រកាសគៀងគសប្បុរសជនជួយ ជនរងគ្រោះហើយ ។នេះបើតាមការបង្ហោះ លើផេកផ្លូវការរបស់លោកឧកញ៉ា មុននេះបន្តិច ។

ផេកលោកឧកញ៉ា ឌួង ឆាយ បានសរសេរដែលមានខ្លឹមសារទាំងស្រុងបែបនេះថា”#ពួកយើងគាំទ្រអំពើល្អ #ច្បាប់នឹងរកយុត្តិធម៏ជូនបងស្រីឆាប់ៗ
រឿងដែលមិនគួរអោយកើតមាននឹងអយុត្តិធម៌សំរាប់បងស្រី ម៉ែនស្រីនាង ដែលរស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃពោះ៨ខែជិតសម្រាលទៅហើយ ប៉ុន្តែជាអកុសលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៏បណ្តាលអោយបាក់ជើងម្ខាងដោយសារអ្នកបើបររថយន្តមិនប្រុុងប្រយត្ន័បត់ដោយមិនអោយភ្លើងសញ្ញា កាលពីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជាកម្មសិទ្ធឈ្មោះ ឆាយ សុខហៃ មានស្លាកលេខ ភ្នំពេញ 2BJ 2235 ប៉ុន្តែអ្វីដែលគួរអោយអាសូរជាងនេះទៅទៀតនោះគឺ បុរសម្នាក់ដែលអះអាងថាខ្លួនតំណាងអោយម្ចាស់រថយន្តគំរាមប្តឹងអោយសងថ្លៃខួចខាតរថយន្តខ្ទង់ពាន់ដុល្លាទៀតផង បើសិនជាមិនព្រមទទួលយកប្រាក់១លានរៀលហើយបញ្ចប់រឿងនោះទេ ព្រោះម្ចាស់រថយន្តជាអ្នកអំណាចនឹងមានលុយ។ ឆ្លើយតបនឹងករណីនេះដែរ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានអោយដឹងថា សមត្តកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តរួចហើយ និងកំពុងរៀបចំឯកសារស្វែងរកយុត្តិធម៌ជួនជនរងគ្រោះផងដែរ។

ថ្លែងទាំងទឹកមុខស្រពោនប្អូនស្រី ម៉ែន ស្រីអូន សូមអំពាវនាវដល់សមត្ថកិច្ច និងសប្បុរសជនមេត្តាជួយគាត់ផងគាត់គ្មានទីពឹងទេ ព្រោះមុនកើតហេតុគាត់និងប្តីធ្វើកម្មករសំណង់ដល់ជិតគ្រប់ខែទើបឈប់ ហើយត្រឡប់មកសំរាកត្រៀមសំរាល មិនដឹងថាគាត់អាចឆ្លងផុតការសំរាលនេះឬអត់ទេ គាត់បារម្ភណាស់
សូមអរគុណដល់សប្បុរសជនដែលជួយបងស្រី ម៉ែន ស្រីនាង ជាអង្ករ មី ទឹកត្រី ទឹកស៊ីអីវ
១ លោកឧកញ៉ា ឌួង ឆាយ ១លានរៀល
២ លោកឧកញ៉ា ឡុង នីរ៉ុន ១លានរៀល
៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ៨០០ ០០០រៀល
សូមអំពាវនាវពុកម៉ែ បងប្អូន សប្បុរសជនមេត្តាជួយតាមសទ្ធា
ABA 001 662 222 Doung Chay
ឌួង ឆាយ Long Niron Mao Chanmathurith



