ឧកញ៉ា ខេមរៈ សេរីមន្ត អមដំណើរអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា បានអញ្ជើញចូលរួមអមដំណើរ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះមហាប្រាសាទខេមរិន្ទ​ ក្នុងព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានបង្ហោះរូបភាព អមដោយពាក្យពេចន៍មានខ្លឹមសារយ៉ាងដូច្នេះថា៖ “ថ្ងៃនេះទូលព្រះបង្គំខ្ញុំបាទ ពិតជាមានមហាកិត្តិយសបានរួមដំណើរជាមួយនឹងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសមាជិកសមាជិកាបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាសម្តេចសីហមុនី ជីវិតតម្កល់លើត្បូងនៃព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនឹងនោះ សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន បានចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម ព្រមទាំងបាននាំយកមកនូវដង្វាយអង្ករចំនួន ១០តោនថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្រាប់ថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ អោយសម្រេចទទួលបានមហាជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត។

គួរឲ្យដឹងដែរថា ក្រៅពីមានការចូលរួមពីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និង ឧកញ៉ា ខេមរៈ សេរីមន្ត ក្នុងនោះក៏ឃើញមានដែរនូវវត្តមាន ឧកញ៉ា តាន់ មុនីវណ្ណ ព្រមទាំងសមាជិកសមាជិកាសមាគមសិល្បករខ្មែរ  និងសិល្បករ សិល្បការនីជាច្រើនរូបទៀតសរុបចំនួន ១៨រូប៕