ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប ជាសេដ្ឋីមួយរូបនៅកម្ពុជា កំពុងវិនិយោគលើមុខជំនួញពហុវិស័យ។ អ្នកឧកញ៉ា បានបង្កើតស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ចាប់តាំងពីឆ្នាំ១៩៩០, បង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ សុខា អូតែល & រីសត នៅឆ្នាំ២០០៤ ហើយមកដល់បច្ចុប្បន្ន មាន ៧កន្លែង នៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និង កំពត។ បន្ថែមពីនោះ អ្នកឧកញ៉ា មានមុខជំនួញជាច្រើនទៀត ដូចជា សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាងកាហ្វេ សុខា, ទឹកពិសា ឋានសួគ៌បូកគោ និងកាស៊ីណូ Sokha Vegas ជាដើម៕