អ្នកឧកញ៉ា ឧកញ៉ា ៣រូប នឹងធ្វើជាវាគ្មិនកិត្តិយសចែករំលែកលើប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» នៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ភួ វាសនា ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង នឹង​អញ្ជើញ​ជា​អធិបតីភាព និង​ជា​វាគ្មិន​កិត្តិយស​ ក្នុង​កម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» នៅ​ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ចែករំលែក​ខាង​លើនេះ ​​ក៏​មាន​ការ​អញ្ជើញ​ជា​វាគ្មិនកិត្តិយស​ពី​ លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្តបាត់ដំបង និង​លោកឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និងជា​ស្ថាបនិក​ក្រុមហ៊ុន វីនសូ និង​ឌីហ្គ្រេន រៀល ឯ.ក។​​

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏​សូមគោរពអញ្ជើញ ម្ចាស់អាជីវកម្ម ធុរជន សហគ្រិន ពាណិជ្ជករ នៅខេត្តបាត់ដំបង ចូលរួមកម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» ដែលទទួលបានការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូរឧបត្ថម្ភនានា ​ឱ្យ​បាន​ផុលផុស​ផង​ដែរ។

សូមជម្រាបថា កម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤ ចាប់ពី​វេលាម៉ោង ០៨:០០ ព្រឹក នៅ​សណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង៕