សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍​នេះ​ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​ជុំវិញ​ឧកញ៉ា សំខាន់ៗ​ចំនួន​១០ ​​ដែល​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​ប្រិយមិត្ត​អ្នក​អាន​ប្រចាំសប្តាហ៍ ​​រួម​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងវិនិយោគិន ជាង ១៣០០នាក់ ចូលរួមពិសាអាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

២. លោកអ្នកឧកញ៉ា ៤រូប ចូលរួមពិធីស្វាគមន៍ការចូលកាន់តំណែងរបស់ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតថ្មី ​នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា

៣. ជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ សមាជិកសមាគមឧកញ៉ាកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍រហូតដល់ ៥០% សម្រាប់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

៤. អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមក្នុងពិធីសម្ពោធភាពយន្តរឿង«ប្រវត្តិស្នេហ៍នាងនាថ» គាំទ្រវិស័យភាពយន្តជាតិ

៥. អ្នកឧកញ៉ា ឧកញ៉ា ៣រូប នឹងធ្វើជាវាគ្មិនកិត្តិយសចែករំលែកលើប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» នៅខេត្តបាត់ដំបង

៦. អ្នកឧកញ៉ា សុខ គង់ និងកូនស្រី អញ្ជើញចូលក្រាបថ្វាយបង្គំ ព្រះអង្គគ្រូ គូ សុភាព នៅវត្តគល់ទទឹង

៧. ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញបានទូដឹកទំនិញថ្មី ២៥គ្រឿងបន្ថែម ពីប្រទេសម៉ាឡេស៊ី

៨. អ្នកឧកញ៉ា សុខ គង់ អភិវឌ្ឍទំនប់ទឹកថ្មីពង្រីកធនធានទឹកបន្ថែមនៅលើភ្នំបូកគោ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងរបស់ប្រជាជន

៩. ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ លោកអ្នកឧកញ៉ា លី ហួរ ប្រកាសផ្លាស់ប្តូរឈ្មោះថ្មី

១០. សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ សមាជិក-សមាជិកា សមាគមឧកញ៉ាកម្ពុជា ទៅវិនិយោគខេត្តភាគឦសាន ជំរុញការអភិវឌ្ឍខេត្ដទាំង៤ ឱ្យរីកចម្រើនកាន់តែខ្លាំង