លោក ស្រី តី វ៉ាវ៉ាន់ថនត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាន គោរមងារជាឧកញ៉ាហើយ កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ជំទាវ ហ៊ុន ស៊ីណាត មុននេះបន្តិច។

Facebook ផេកលោកជំទាវ ហ៊ុន ស៊ីណាតបានសរសេរមានខ្លឹមសារទាំងស្រុងបែបនេះថា”សូមចូលរួមអបអរសាទរចំពោះក្មួយស្រីតី វ៉ាវ៉ាន់ថន ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីប្រទានគោរមងារជាឧកញ៉ា និងសូមជូនពរដល់ក្មួយទទួលបាននូវសុខភាពល្អ ជាពិសេសជោគជ័យគ្រប់ប្រការនិងសមប្រកបដោយព្រះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ: វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។ 21.11.2020″
អ្នកស្រី តី វ៉ាវ៉ាន់ថន ត្រូវបានគេស្គាល់ថា ជាពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា និងបានធ្វើសកម្មភាពមនុស្សធម៌ចុះជួយប្រជាជននៅតាមបណ្តារាជធានីខេត្ត នាពេលកន្លងមកជាហូហែផងដែរ។

