លោកឧកញ៉ា ហ៊ួត ជា បានចូលរួមឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល) ដល់សមាគម សម្រាប់ក្នុងពេលផលិតភាពយន្តខ្នាតខ្លី ប្រភេទអប់រំ ទាំងអស់គ្នាដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយភាពយន្តមួយនោះ ត្រូវបានគេដឹងថា មានកំពូលតារាចម្រៀង ព្រាប សុវត្ថិក៏បានចូលរួមសម្ដែងផងដែរ។ នេះបើតាមការបង្ហោះលើផេក”សមាគមសហភាពយន្តនៃកម្ពុជា សសភក។

ផ្អែកតាមផេកផ្លូវការសមាគមសហភាពយន្តនៃកម្ពុជា សសភក បានសរសេរដែលមានខ្លឹមសារទាំងស្រុងបែបនេះថា” សមាគមសហភាពយន្តនៃកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកឧកញា ហ៊ួត ជា ប្រធានក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដែលបានជួយគាំទ្រ ក៏ដូចជាការចូលរួមឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល) ដល់សមាគម ក្នុងពេលផលិតភាពយន្តខ្នាតខ្លី ប្រភេទអប់រំ ទាំងអស់គ្នាដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

សមាគមសហភាពយន្តនៃកម្ពុជា យើងខ្ញុំមានមោទកភាព និងសេចក្តីរីករាយឥតឧបមា ចំពោះសណ្តានចិត្ត ដ៏ល្អប្រសើរ របស់ លោកឧកញា ហ៊ួត ជា ។ ជាការពិតណាស់ ការជួយគាំទ្រ របស់ លោកឧកញា គឺជាគុណបំណាច់មួយ ក្នុងការជួយសង្គមជាតិ ជួយផ្សព្វផ្សាយអោយប្រជាជន យល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ ការពារអាយុជីវិតប្រជាជន ។

ជាទីបញ្ចប់ សមាគម សហភាពយន្តនៃកម្ពុជា សូមគោរពជូនពរ បវរមហាប្រសើរ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល និង ទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់ ជាពិសេសសូមបួងសួង ដល់គុណព្រះរតនត្រៃ កែវទាំងបី សូមមេត្តាប្រោសប្រទាន ដល់ លោកឧកញា ហ៊ួត ជា សូមទទួលបាននូវពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ”។








ប្រភព៖សមាគមសហភាពយន្តនៃកម្ពុជា សសភក