អ្នកឧកញ៉ា ឧកញ៉ា ៣រូប អញ្ជើញជាអធិបតីក្នុងកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន នៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

នាព្រឹកទី០៨ ខែសីហា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូសហការនានា សភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា និងបងប្អូនអាជីវករ បានជួបជុំសិក្សាស្វែងយល់ពីឱកាសអាជីវកម្មក្នុងខេត្តបាត់ដំបង និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្មវិធីខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តបាត់ដំបង លោកឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។  

លោកឧកញ៉ា ភួ ពុយ និង លោកឧកញ៉ា តាន់ មុនីវណ្ណ ក៏បានចូលរួមជាវាគ្មិនកិត្ដិយស ក្នុងការចែករំលែកបទពិសោធន៍ និងគំនិតអាជីវកម្មទៅដល់ សមាជិក សមាជិកា និងបងប្អូនអាជីវករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ ចំនួនប្រមាណជាង ២០០ នាក់ ដើម្បីទទួលបាន គំនិតល្អៗ និងអនុសាសន៍ណែនាំមួយចំនួនជាជំនួយស្មារតីបន្ថែមសម្រាប់យកទៅបង្កើតអាជីវកម្មថ្មី ឬកែលម្អអាជីវកម្មរបស់ខ្លួនឱ្យប្រសើរឡើង។

សូមបញ្ជាក់ថា “កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន” ទទួលបានការគាំទ្រពី សហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា) ម.ក, សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) ផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់៕