១៣ គន្លឹះ នាំ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​​លើ​វិថី​ការងារ

ជុំវិញ​ឧកញ៉ា

១.ត្រូវម៉ឺងម៉ាត់ យកចិត្តទុកដាក់ យុត្ដិធម៌ ស្មោះត្រង់ និងមានឆន្ទៈខ្ពស់ ប៉ុន្ដែរួសរាយរាក់ទាក់

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

២. ត្រូវមានការប្ដេជ្ញាចិត្ដខ្ពស់ តែកុំមានអំនួតខ្លាំងពេក ឬក៏កុំចាញ់ច្រាបគេពេកដែរ

៣.កុំមានសកម្មភាពតែចំពោះមុខមេ។ កុំចង់បានមុខមាត់តែម្នាក់ឯង តែត្រូវធ្វើដោយគ្មានដែនកំណត់ (កុំតឿ កុំតុញ កុំសុញគំនិត)។

៤.បើនឹងធ្វើអ្វីមួយ ត្រូវធ្វើដោយហ្មត់ចត់ អំណត់អត់ធ្មត់

៥.ត្រូវចាត់ទុកបុគ្គលិក ដែលធ្វើការជាមួយគ្នា ជាបងប្អូនបង្កើត ឯបុគ្គលិកនៅផ្នែកផ្សេង ប្រៀបដូចជាបងប្អូនជីដូនមួយ។

៦.កុំវាយប្រហារគេពីក្រោយខ្នង និងត្រូវស្គាល់ពីតួនាទី និងទំនួលខុសត្រូវរបស់ខ្លួនឯង

៧.ស្គាល់អំពីវប្បធម៌ ស្គាល់ច្បាប់ ឬគោលការណ៍របស់ក្រុមហ៊ុន និងត្រូវសម្របខ្លួនទៅតាមវប្បធម៌របស់ក្រុមហ៊ុន។

៨.ត្រូវចេះដោះស្រាយបញ្ហាដោយខ្លួនឯង កុំចាំតែគេចង្អុលប្រាប់។ ត្រូវចេះបែងចែកអ្វីដែលចាំបាច់ អ្វីដែលបន្ទាន់ ហើយធ្វើអ្វីដែលត្រូវធ្វើមុន។

៩.ត្រូវបើកចិត្ដឱ្យទូលលាយ ហើយមើលឱ្យគ្រប់ជ្រុងជ្រោយ និងធ្វើជាអ្នកស្ដាប់ដ៏ល្អ ប៉ុន្ដែត្រូវធ្វើខ្លួនឯងឱ្យឯករាជ្យ។

១០.គិតឱ្យបានជ្រៅជ្រះ និងវិភាគឱ្យបានច្បាស់លាស់ ហើយត្រូវយកជំនាញមកអនុវត្តន៍ការងារ។ កុំដើរផ្លូវវៀង ឬផ្លូវកាត់។

១១.ធ្វើអ្វីក៏ដោយ ត្រូវច្បូតពីក្បាលឱ្យដល់កន្ទុយ

១២.សូមកុំលាក់ចំណេះ។ ត្រូវចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក និងចង្អុលបង្ហាញ នៅពេលឃើញនរណាម្នាក់ ធ្វើខុស ឬធ្វើមិនទាន់បានល្អ។

១៣.កុំមើលបំណាំគ្នា។ កុំច្រណែននិន្ទាគ្នា ត្រូវចេះសាមគ្គីគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមកផងដែរ។

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី