កូនប្រុសអ្នកឧកញ៉ា សួរ វីរៈ បើកឡានស្ព័រ ទៅជួបស្ថាបនិក GUMBALL 3000

ជុំវិញ​ឧកញ៉ា

កូនប្រុសអ្នកឧកញ៉ា សួរ វីរៈ ​អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ឈ្មោះ «វីរៈ ច័ន្ទគ្រីស្នា» កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បាន​បើក​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Aston Martin ដើម្បី​ទៅ​ជួប​លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ​នៃក្រុមហ៊ុន Gumball 3000 ដែល​បាន​អញ្ជើញ​មក​ដល់​ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវីដេអូបទសម្ភាសន៍ខ្លីមួយ​នៅ​មុខ​ផ្សារទំនើប ជីប ម៉ុង​ ២៧១ មេហ្គា ម៉ល យុវជន​ដែល​ជា​កូនរបស់​អ្នកឧកញ៉ា​ម្ចាស់ក្រុមហ៊ុន​ដឹកជញ្ជូន​ឈានមុខគេមួយនៅកម្ពុជា​រូបនេះ បាន​ឱ្យដឹងថា ខ្លួនជាកូនប្រុស​របស់​ម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ហើយ​លោក​មកកាន់​ផ្សារទំនើប ជីប ម៉ុង​ ២៧១ មេហ្គា ម៉ល គឺដើម្បី​ជួប​ស្ថាបនិក Gumball 3000 ​ដែល​ផ្តោតលើ​ការរៀបចំ​ព្រឹត្តិការណ៍​រថយន្ត​ម៉ាកល្បីៗ​ និងមានតម្លៃថ្លៃៗ។ ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បាន​ចែករំលែកវីដេអូរបស់កូនពីបណ្តាញសង្គម​ TikTok ផងដែរ ដោយ​ភ្ជាប់ជាមួយសារ​ខ្លី​ថា៖ “រៀនចូលរួម​ការងារ​សង្គមបណ្តើរៗ”។

លោក Maximiliion Cooper បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ហើយក៏សង្កេតឃើញមាន​វត្តមាន ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ទៅទទួលស្វាគមន៍ដោយ​ផ្ទាល់​ដល់អាកាស​យានដ្ឋាន អមជាមួយនឹងកំពូលរថយន្តSupercar ជាច្រើនគ្រឿងផងដែរ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

គួបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ ទទួលបានការអនុញ្ញាតជាគោលការណ៍​ពីរដ្ឋាភិបាល​កម្ពុជា សហការជាមួយក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យ​ទេសចរណ៍​របស់កម្ពុជា ជា​ពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប៕

@chipmong271megamall

ជួបគ្នាជាថ្មីម្តងទៀតក្នុងកម្មវិធីសន្និសិទសារព័ត៌មាន និង Car Meet របស់កម្មវិធី GUMBALL 3000 x CHIP MONG in Cambodia ដែលនឹងរៀបចំឡើងនៅថ្ងៃទី 10 ខែសីហា 2024 ពីម៉ោង 2ថ្ងៃ តទៅ នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល។ 🔥 តស់!!! អ្នកស្រឡាញ់ឡានស្ព័រ ទំនើប ឡូយៗ ដឹងតែអេមទៀតហើយ កុំភ្លេចមកចូលរួមទាំងអស់គ្នាណា៎ ‼️ #ChipMong271MegaMall #Gumball3000 #ChipMong #fyp #viral #viralvideo #viraltiktok #foryou #foryoupage

♬ original sound – Chip Mong 271 Mega Mall