លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ស្វាមី ព្រមទាំងបុត្រ បានឧបត្ថម្ភ ទឹកប្រាក់ចំនួន 2500$ ក្នុងការវះកាត់ បុរសម្នាក់ នេះបើតាមបង្ហោះលើ Facebook តារាសម្ដែងនឹងជាពិធីកលោក អ៊ឹម ជីវ៉ា ដែលបានផុសមុននេះ។

មុននេះបន្តិចFacebook តារាសម្ដែងនឹងជាពិធីកលោក អ៊ឹម ជីវ៉ា បានសរសេរមានខ្លឹមសារទាំអស្រុងបែបនេះថា (លោកជំទាវឧកញ៉ា នឹមវណ្ណៈ និង ស្វាមី ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភ ទឹកប្រាក់ចំនួន2500$ ក្នុងការវះកាត់ជំងឺឪម៉េង!
ក្នុងពេលទទួលបានការឧបត្ថម្ភនេះលោក Pam Tola ក៏បាននិយាយថ្លែងអំណរគុណថា ខ្ញុំបាទព្រម
ទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់បងស្រីអ្នកឧកញ៉ា នឹម វណ្ណៈ និង បងប្រុស ម៉ម សុខវិសាល ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភ ទឹកប្រាក់ចំនួន 2500$ ក្នុងការវះកាត់ ជំងឺឪម៉េង
ខ្ញុំបាទសូមជូនពរបងប្រុសបងស្រីព្រមទាំងបុត្រាបុត្រីទៅណាមកណាមានគេស្រឡាញ់រាប់អានច្រើនសុខភាពល្អរកស៊ីទទួលទានមានបាន ហេងៗៗ។ សូមអរគុណ)

តាមការបញ្ជាក់ ពីលោក អ៊ឹម ជីវ៉ា បុរសក្រីក្រខាងលើឈ្មោះ ប៉ាក តារា ហៅឪម៉េង លោកមានជំងឺគ្រោះក្នុងតម្រងនោម ព្រមទាំងធ្លាយពោះវៀនថែមទៀតផង។ លោក អ៊ឹម ជីវ៉ា សង្ឃឹមថា ប្រាក់ដែលលោកជំទាវឧកញ៉ា នឹមវណ្ណៈ នឹងជួយសម្រួលដល់ការព្យាបាលបុរសខាងលើជាក់ជាមិនខាន៕



