អ្នកឧកញ៉ា សួរ វីរៈ ឆ្លៀតទំនេរពីការងារ ចូលមើលវឌ្ឍនភាពនៃការសាងសង់អគារសិក្សា ជូនក្មេងតូចៗ 

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានឆ្លៀតទំនេរពីការងារ ចូលមើលវឌ្ឍនភាពនៃការសាងសង់អគារសិក្សា ជូនក្មេងតូចៗ នៅសាលាបឋមសិក្សាវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រលប់នេះដូច្នេះថា៖ “ម្តងនេះអ្នកគ្រូ លោកគ្រូស្នើរសុំម៉ាកំប្លេរតែម្តង។ ឆ្លៀតទំនេរពីការងារ ថ្ងៃនេះបានមកមើលវឌ្ឍនភាពនៃការសាងសង់អាគារសិក្សា សួនច្បារសាធារណ: ទីលានបាល់បោះ ទីលានបាល់ទាត់ កន្លែងបរិភោគអាហារ ជាអំណោយរបស់ (មហាគ្រួសារ វីរ:ប៊ុនថាំ) ដែលសង្ឃឹមថានឹងអាចប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងក្មេងៗតូចៗក្នុងពេលឆាប់ៗនេះ”។

អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា ធនធានមនុស្សជាកត្តាចម្បងដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះយើងទាំងអស់គួរចាប់ផ្តើមរួមគ្នាគិតពីថ្ងៃនេះ។

គួររំឭកថា កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ បានឧបត្ថម្ភអគារសិក្សាចំនួន១ខ្នង មានចំនួន៤បន្ទប់ សិក្សា និង៤បន្ទប់ទឹក ដែលបំពាក់នូវសម្ភារសិក្សាបែបទំនើប បច្ចេកវិទ្យាថ្មី ជាមួយរូបរាងអាគារថ្មីទំនើប ដល់ សាលាបឋមសិក្សាវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ក្នុងបេសកកម្មជួយដល់ការងារសង្គម ដើម្បីសង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងចូលរួមក្នុងចលនាវប្បធម៌ចែករំលែក ដើម្បីកម្ពុជា មហាគ្រួសារវីរៈប៊ុនថាំ ដែលមានអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយក តែងតែចូលរួមជួយ និងធ្វើកម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជា ចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងជួយឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផាជាដើម៕