ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក លន់ ពៅ ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រោយទទួលបានគោរមងារនេះ លោក លន់ ពៅ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដូច្នេះថា៖ “ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ខ្ញុំម្ចាស់”។
សូមជម្រាបថា លោក លន់ ពៅ ត្រូវបានគេដឹងថាជាអ្នកជំនួញវ័យក្មេងមួយរូប និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ផងដែរ៕


