អ្នកឧកញ៉ា មេធំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បើកដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមយន្តហោះ Private Jets

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងជាប្រធានក្រុមហ៊ុន​អាកាសចរណ៍ CamJets Royal Group នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានប្រកាស​បើកដំណើរការ​នូវ​ជើងហោះហើរដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបើកជើងហោះហើរដំបូងនេះ ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បានបើកដំណើរការ​សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសបែបលក្ខណៈឯកជន Private Jets ជាមួយនឹងការត្រៀមស្វាគមន៍ ដោយ​ផ្ដល់​សេវាកម្មកម្រិតខ្ពស់ជូនអតិថិជន សម្រាប់ការធ្វើដំណើរបែបឯកជនផ្ដាច់មុខ និងដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍កម្ពុជាផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បើកប្រតិបត្តិការជើងហោះហើរ​របស់​ខ្លួន​នាពេលនេះ​ គឺជា​ការផ្ដល់នូវជម្រើសសម្បូរបែបជូនធុរជន ភ្ញៀវទេសចរ ដែលត្រូវការសេវាកម្មកម្រិតខ្ពស់ សម្រាប់ការធ្វើដំណើរ​បែប Private Jets និងជាការចូលរួមលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដែលកំពុងតែស្ទុះឡើង​យ៉ាង​ឆាប់រហ័ស។

គួរបញ្ជាក់ថា យោងតាម​របាយការណ៍រ​ដ្ឋ​លេខា​ធិ​​ការដ្ឋាន​អាកាសចរ​ស៊ីវិល ​(SSCA)​ ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប​ចំនួន ​៣៣ មាន​កំណើន ២៧ ​ភាគរយ ​បើ​ធៀប​ឆ្នាំ​ ២០២២ មាន​ចំនួន ២៦ ក្នុងនោះ​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ ៤ និង​ក្រុមហ៊ុន​ក្រៅ​ស្រុក ២៩។ យ៉ាងណាមិញ នៅឆ្នាំ២០២៥ខាងមុខនេះ វិស័យអាកាស​ចរណ៍កម្ពុជា ត្រូវបានគេ​រំពឹងថា​នឹងមាន​​​កំណើន​ភ្ញៀវទេសចរណ៍​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​​ បន្ទាប់ពី​គម្រោងសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិតេជោ តម្លៃសរុប ១,៥០០លានដុល្លារ បើកប្រតិបត្តិការ​ជើងហោះហើរជាផ្លូវការ៕