អ្នកឧកញ៉ា លី ភូនរ៉ាត់ និងជំទាវអ្នកឧកញ៉ា​ លីវ​ ប៉ឆេង សមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមបរិច្ចាគថវិកា ២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ភូនរ៉ាត់ និងជំទាវអ្នកឧកញ៉ា​ លីវ​ ប៉ឆេង សមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមបរិច្ចាគថវិកាចំនួន ២០០លានរៀល ដល់ «មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធតាម​ព្រំដែន» ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនា​សម្ព័ន្ធ​នានា នៅតាម​បណ្តោយព្រំដែន ដោយ​ផ្ដោតលើការ​កសាង​ផ្លូវក្រវាត់ព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិការបស់ អ្នកឧកញ៉ា លី ភូនរ៉ាត់ និងជំទាវអ្នកឧកញ៉ា​ លីវ​ ប៉ឆេង តបតាមការ​ប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បី​កៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ​នានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាស​ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតី​មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខ​សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យ​បានកាន់តែ​រឹងមាំ និងប្រកបដោយចីរភាព។

យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរ​ថវិកា​បន្ថែម សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។

ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង​ក្នុងនិង​ក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព៕