នារសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា តំណាងឲ្យលោកឧកញ៉ា ហ៊ួត ជា បានចុះមកសួរសុខទុក្ខ និងចែកជូនអំណោយដល់ជាងសំណង់ដែលជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារកំពស់៣ជាន់ នៅការដ្ធានមួយរាជធានីភ្នំពេញ។

អំណោយទាំងនោះ មានជាថវិកាចំនួន ៤០ម៉ឺនរៀល និង អង្ករ១ប៉ាវ ដោយត្រូវបានចែកជូនទៅជនរងគ្រោះ មានឈ្មោះ សា ហ័ង ដែលកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត បន្ទាប់ពី វះកាត់តឆ្អឹងដៃ និងថ្គាមរួច។

សូមបញ្ជាក់ផងដែរថា “មូលនិធិឧកញ៉ា ហ៊ួត ជា” ជាមូលនិធិសប្បុរសធម៌មួយ ដែលបង្កើតឡើងសម្រាប់ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ ប្រសិនបើបងប្អូនធ្វើការលើវិស័យសំណងមានគ្រោះថ្នាក់ អាចទាក់ទងមកក្រុមការងារលោកឧកញ៉ា បាន នោះក្រុមការងារលោកឧកញ៉ា នឹងទាក់ទងទៅវិញ ដើម្បីសិក្សាពីវិធីជួយបន្ត៕




