ដើម្បីឱ្យក្រុមហ៊ុនមានដំណើរការល្អ និងទាក់ទាញអតិថិជនប្រកបដោយប្រសិទ្ធភាព គប្បីត្រូវ ៖
១. ត្រូវចេះបង្កើតប្រជាប្រិយភាព រួសរាយរាក់ទាក់ ញញឹមញញែម ប្រកបដោយភាពថ្លៃថ្នូរ តែមិនទ្រគេ ហួសហេតុ។
២. ត្រូវមានឥរិយាបថ អាកប្បករិរិយា ទាំងបុគ្គលិកផង ធ្វើយ៉ាងណាឱ្គេយចូលចិត្ត ពេញនិយម។
៣.បង្ហាត់បង្រៀនបុគ្គលិកឱ្យយល់ដឹងពីការរៀបចំខ្លួនប្រាណឱ្យបានល្អ ដូចជាការស្លៀកពាក់ ក្រចកដៃ ពុកមាត់ ពុកចង្ការ សក់ ត្រូវកាត់ និងសិតឱ្យបានស្អាត និងថ្លៃថ្នូរជានិច្ច ទោះមើលទៅសាមញ្ញក្តី។
៤.កន្លែងលក់ដូរ ឬក្រុមហ៊ុន ត្រូវមានអនាម័យ និងសោភណ្ឌភាពខ្ពស់បំផុត ។
៥.ត្រូវមានបរិស្ថានល្អ មានខ្យល់ចេញចូល និងមានផាសុកភាពខ្ពស់។
៦.ត្រូវកំណត់តម្លៃលក់ដូរសមរម្យ មិនខ្ពស់ពេក មិនទាបពេក
៧.គុណភាព សោភណ្ឌភាព និងរសជាតិ ត្រូវតែប្លែក និងជាប់ចិត្ត ជានិច្ច។
៨.សេវាកម្ម ត្រូវលឿន រហ័សរហួន តែមិនរញ៉េរញ៉ៃ
៩.ត្រូវមានទីធ្លាទូលាយ អាចចតយានយន្តបានស្រួល មិនរំខានអ្នកដទៃ។
១០.បុគ្គលិក ត្រូវតែមានសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ទំាងការនិយាយស្តី និងកាយវិការ សកម្មភាព។
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី