នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរៀបចំធ្វើពិធីខួបកំណើតនៅក្នុងភូមិគ្រឹះផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាច់ញាតិជិតស្និទ្ធជាច្រើនរូប។

ក្នុងពិធីខួបកំណើតរបស់អ្នកជំនួញឆ្នើមមួយរូបនៅកម្ពុជា ដែលអមដោយឧត្តមភរិយា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កូនប្រុសស្រី រួមទាំងឧកញ៉ា គិត ស៊ូឡា គេឃើញមានវត្តមានភ្ញៀវកិត្តិយសដូចជា លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា ថៃ ជាហួត អ្នកឧកញ៉ា សៀ ឬទ្ធី អ្នកឧកញ៉ា ផែ ហុកឈួន អ្នកឧកញ៉ា សុខ ឆេង អ្នកឧកញ៉ា ប៊ុន ហៃ អ្នកឧកញ៉ា ជាម ឃុនណាត លោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង លោកជំទាវឧកញ៉ា ស៊ាង លីម ឧកញ៉ា តាន់ មុនីវណ្ណ ឧកញ៉ា នួន ពេជ្រសុផល ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអ្នកមុខអ្នកការមួយចំនួនទៀតផងដែរ។
ក្នុងឱកាសដ៏រីករាយនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណដល់ភរិយា និងកូនៗជាទីស្រឡាញ់ដែលតែងតែគាំទ្រដល់លោកគ្រប់កាលៈទេសៈ និងភ្ញៀវកិត្តិយសញាតិមិត្តជិតឆ្ងាយ ទោះបីមិនមែនបងប្អូនបង្កើតជាមួយគ្នា ប៉ុន្តែឧស្សាហ៍ជួបគ្នាគឺដូចជាបងប្អូនឈាមជាមួយគ្នា។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា អ្វីដែលសំខាន់យើងត្រូវរួមគ្នាកសាងប្រទេសជាតិ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសតាំងពីបាតដៃទទេ មកដល់សម័យសម្បូរសប្បាយ ឈ្នះៗរួមគ្នាក្រោមម្លប់សន្តិភាព ហើយនឹងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕

























រូបភាព៖ The Ring