អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកបុរី ហេង បូរិន គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីជួបជុំអាហារសាមគ្គីអតិថិជនបុរី ហេង បូរិន គ្រុប ជាច្រើននាក់ ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល និងការរាប់អានគ្នាក្នុងនាមជាបងប្អូនរួមបុរីតែមួយ ដែលជាសហគមដ៏ក្សេមក្សាន្ត។
អ្នកឧកញ៉ា អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ជានិច្ចកាលតែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកថ្នាក់ក្រោម និងអតិថិជនរបស់ខ្លួន តាមគ្រប់រូបភាព។ ជាពិសេស លោកក៏តែងបង្ហាញភាពស្និទ្ធស្នាលជាមួយអតិថិជន ដែលនេះជាភាពកក់ក្តៅមួយសម្រាប់អតិថិជន រស់នៅក្នុងបុរី ហេង បូរិន គ្រុប។
សូមជម្រាបថា អ្នកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនក្នុងស្រុកមួយរូប ដែលបាននឹងកំពុងបន្តសកម្មភាពវិនិយោគ និងផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់បុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធ។ ក្រុមហ៊ុន ហេង បូរិន គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដែលកំពុងប្រតិបត្តិការអាជីវកម្មយ៉ាងរឹងមាំ រួមមាន៖ គម្រោងបុរី ហេង បូរិន គ្រុប មានទីតាំងស្ថិតនៅសង្កាត់បែកចាន ខណ្ឌកំបូល, គ្រឹះស្ថានមីក្រូហិរញ្ញ រួមទាំងអាជីវកម្មជាច្រើនផ្សេងទៀត ផងដែរ៕