ឧកញ៉ា លី ឆេង ទទួលការចាត់តាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា ជំនួសលោក នួន ផារ័ត្ន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ​​ត្រូវបាន​ផ្ទេរ​មកជា ប្រធាន​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានខណ្ឌ៧មករា ជំនួស​លោក នួន ផារ័ត្ន ដែល​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី ទៅ​ជាប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធី​ប្រកាស​​ប្រធាន​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានខណ្ឌ៧មករា ត្រូវ​​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ​​កាល​ពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

ក្នុងពិធីប្រកាសប្រធានថ្មី​នេះ​ដែរ លោក ឃួង ស្រេង បានណែនាំសមាជិក សមាជិកា និងឃោសនិក​របស់​គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយឱ្យ​ប្រជាពលរដ្ឋបានជ្រួតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់ប្រជាពលរដ្ឋ​ឱ្យបានយល់ច្បាស់លាស់ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សូម​ជម្រាប​ថា ឧកញ៉ាបណ្ឌិត លី ឆេង គឺជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក​ប៊ែលធី គ្រុប ហើយ​បច្ចុប្បន្ន​​​លោក​មាន​​តួនាទី​ជា​ អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នីតិកាលទី៧ ផងដែរ៕