អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានលើកឡើងថា លោកមានការសោកស្តាយ ដែលមិនអាចចាប់យកឱកាសមាស កាលឆ្នាំ២០១២ នៅពេលដីនៅរាជធានីភ្នំពេញ តំបន់ខ្លះមានតម្លៃធូរថ្លៃមែនទែន។

អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ដូច្នេះថា៖ “តោះយេីងខំប្រឹងបន្តទៀត! ខ្ញុំចាំបានថា កាលឆ្នាំ២០១២ ដីនៅក្នុងសង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ តំបន់ខ្លះមានតម្លៃ $10-15/m2 ក៏មាន និងក្រោយមកឡេីងដល់ $30/m2 តែបច្ចប្បន្ននេះ តម្លៃដីនៅតំបន់នេះមានតម្លៃ $250 -$500/m2 បាត់ទៅហេីយ”។
“នៅឆ្នាំ២០១២ ខ្ញុំមិនទាន់អាចចាប់ឱកាសបានច្រេីនទេ ខ្ញុំក៏នៅតែស្តាយឱកាសមាសពេលនោះដែរ។ នៅពេលនោះតំបន់នោះមានតែផ្លូវស្រែ ដែលអាចជិះម៉ូតូបាន ពេញទៅដោយស្រូវខៀវស្រងាត់”។ អ្នកឧកញ៉ាបណ្ឌិត បានបន្ថែម។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបញ្ជាក់ទៀតថា សុបិនអាចក្លាយជាការពិតបាន លុះត្រាតែយេីងធ្វេីឱ្យសុបិននោះក្លាយជាការពិត។ បេីយេីងមិនធ្វេី នោះសុបិនបានត្រឹមតែសុបិន។ ខំធ្វេី ខំពុះពារ ទេីបបានលទ្ធផល។
សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអ្នកវិនិយោគអចលនទ្រព្យមួយរូប ដែលកំពុងតែបន្តទិញអចលទ្រព្យជាយក្រុងទុក ក៏ព្រោះតែលោក ធ្លាប់បានផលចំណេញ ដីជាងក្រុង។ អ្នកឧកញ៉ាបណ្ឌិត ធ្លាប់លើកឡើងផងដែរថា មានអ្នកវិនិយោគជាច្រើនណាស់ ដែលកំពុងបន្តទិញដីជាងក្រុងដដែល នោះបណ្តាលមកពីគាត់ទាំងនោះភាគច្រើន ធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យ៕