គម្រោងខុនដូ អាណាតា រេស៊ីដេនស៍ (Anata Residence )របស់ឧកញ៉ា គឹម ម៉េងហួត បានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី0៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតី ឧកញ៉ា គឹម ម៉េងហួត ប្រធានអគ្គនាយកក្រុមហ៊ុន អាណាតា រេស៊ីដេនស៍ ក្រុមប្រឹក្សាភិបាល ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យលក់ អាណាតា រេស៊ីដេនស៍ ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

លោក ប៉ង សារុន តំណាងផ្នែកលក់គម្រោងខុនដូ អាណាតា រេស៊ីដេនស៍(Anata Residence) បានឱ្យដឹងថា ការជ្រើសរើសខុនដូ សម្រាប់ការស្នាក់នៅពិតជាមានសារៈសំខាន់ណាស់ ដោយសារទី១, ការស្នាក់នៅក្នុងខុនដូជាមួយអគារដែលមានកម្ពស់ខ្ពស់អាចគយគន់ទេសភាពក្នុងក្រុងបានយ៉ាងល្អ ទី២, មានសុវត្ថិភាព ទី៣, មានភាពសម្បូរបែប ដូចជាអាងហែលទឹក ក្លឹបហាត់ប្រាណ។ល។ ដែលនេះជាគំនិតដ៏ល្អមួយដែលបងប្អូនអាចពិចារណាក្នុងការជ្រើសរើសទិញខុនដូក្នុងការរស់នៅក្នុងយុគសម័យទំនើបនេះ។
លោកបន្តថា ចំពោះខុនដូ អាណាតា រេស៊ីដេនស៍ (Anata Residence )បានសាងសង់ឡើងក្នុងចុងឆ្នាំ២០២០ បើគិតមកដល់បច្ចុប្បន្ន មានរយៈពេល៤ឆ្នាំមកហើយ ដែលសាងសង់ដោយ ស្ថាបត្យករខ្មែរ-អូស្រ្តាលី ដែលមានបទពិសោធ៍ជាច្រើនឆ្នាំ។អាណាតា រេស៊ីដេនស៍ គឺជាលំនៅឋានថ្មីមួយដែលមានចំណុចពិសេសជាច្រើន រួមមានទី១, មានទីតាំងល្អ ចំកណ្តាលទីក្រុងភ្នំពេញ ដែលនៅក្នុងតំបន់ស្ទឹងមានជ័យមានតែខុនដូ អាណាតា រេស៊ីដេនស៍មួយគត់ដែលមានកម្ពស់ខ្ពស់ជាងគេរហូតដល់២៥ជាន់, ចំណុចទី២ អំពីចំណតឡានមានរហូតដល់៥ជាន់ ចំណុចទី៣, បើទោះបីជាវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់មានភាពធូរស្បើយ ប៉ុន្តែគម្រោងអាណាតា មិនមានបញ្ហានោះទេ ដែលជាទំនុកចិត្តមួយសម្រាប់អតិថិជន។

សូមបញ្ជាក់ថា គម្រោងខុនដូ អាណាតា រេស៊ីដេនស៍ (Anata Residence) មានកម្ពស់ខ្ពស់រហូតដល់២៥ជាន់ ស្ថិតនៅតំបន់ស្ទឹងមានជ័យ ចំកណ្តាលរាជធានីភ្នំពេញ មានសក្ដានុពល ងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ។ការស្នាក់នៅមានឯកជនភាព ប្រណីតភាព ភាពសម្បូរបែប ដែលមាន319យូនីត 04ផ្ទះអាជីវកម្ម សរុបគឺ 323យូនីត។ អាណាតា រេសុីដេនស៍មាន ប្លង់រឹង និងមានសពុលភាពតកូនតចៅ។ (បំបែកប្លង់កម្មសិទ្ធតាមយូនីត នីមួយៗរួចរាល់)។ បច្ចុប្បន្នភាព គម្រោងអាណាតា រេសុីដេនស៍ គឺបានលក់រួចរាល់រហូតដល់ 50% និងមានអតិថិជនចូលស្នាក់នៅបាន 45% ផងដែរ។
លើសពីនេះ អាណាតា រេស៊ីដេនស៍ មានប្រូម៉ូសិនពិសេសដែលមានការ Discount ជាច្រើន ជាមួយនឹងជម្រើសបង់ប្រាក់ដ៏ងាយស្រួលជាច្រើនសម្រាប់ផ្តល់ជូនអតិថិជនជ្រើសរើស។ សាងសង់រួចរាល់ទើបធ្វើការដាក់លក់ បន្ទាប់ពីការកក់ប្រាក់ត្រឹមតែមួយខែគឺបងប្អូនអាចចូលរស់នៅបាន យើងក៏មាន Unit មួយចំនួនដែលអាចចូលរស់នៅបានភ្លាមៗ បន្ទាប់ពីការកក់ប្រាក់។ ម្ចាស់ខុនដូ មានបទពិសោធ៍ច្បាស់លាស់ក្នុងការសាងសង់គម្រោងខុនដូ ព្រមទាំងទទួលបានជោគជ័យជាច្រើនគម្រោងរួចមកហើយ។
បន្ថែមពីនេះ គម្រោង អាណាតា រេស៊ីដេនស៍ (Anata Residence) ក៏មានការផ្តល់ជូនពិសេស បញ្ចុះតម្លៃរហូតដល់២០% នៅថ្ងៃសម្ពោធ កក់ភ្លាមមានឱកាសឈ្នះ Iphone16 មួយគ្រឿង ជាពិសេសមានប្រាក់ត្រឹមតែ300$ជាងប៉ុណ្ណោះ អាចចូលស្នាក់បាន ជាមួយភាពស៊ីវីល័យ ផាសុកភាព សាកសមបំផុតសម្រាប់គ្រួសារសម័យថ្មី៕










