លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប កាលពីពេលថ្មីៗនេះ បានអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់មួយចំនួន ជូនដល់ម្ចាស់សាខាឆ្នើម ទាំង៣ របស់ក្រុមហ៊ុន ហ៊ួត ជា ដែលបានទិញផលិតផលសម្ភារៈសំណង់ច្រើនជាងគេ។

ក្រុមហ៊ុន ហ៊ួត ជា ចូលរួមអបអរ ដល់ម្ចាស់សាខាឆ្នើមទាំង៣ នៅក្នុងការជួយសហការ ទិញផលិតផលក្រុមហ៊ុនបានច្រើនជាងគេ ដែលមានឈ្មោះតំណាងសាខា ទី១ លោក ប៉ាង ឆៃយ៉ា សាខាស្វាយរៀង ដែលបានរង្វាន់ម៉ាស៊ីនរត់ហាត់ប្រាណ ១គ្រឿង។ លេខ២ សាខាលោកស្រី ស្រេង ស្រីមុំ សាខាអ្នកលឿង ដែលបានរង្វាន់ទូរទឹកកក ១គ្រឿង និង លេខ៣ សាខាលោក ទន់ សំបូរ សាខាកំពង់ឆ្នាំង ទទួលរង្វាន់កង្ហារទឹក ១គ្រឿង និងមានការចែករង្វាន់ដល់សាខាជាច្រើនទៀត។
ក្រុមហ៊ុន ហ៊ួត ជា ដែលមានសាខាច្រើនជាងគេទូទាំងប្រទេស ក៏បានជូនពរដល់ដៃគូសហការក្រុមហ៊ុន ហ៊ួត ជា ទាំងអស់ឱ្យរកស៊ីមានបាន ជោគជ័យអាជីវកម្ម ទាំងអស់គ្នាផងដែរ។
សម្រាប់បងប្អូនដែលមានបំណង ចង់បង្កើតអាជីវកម្ម មានមុខរបរឋិតថេរ ចង់បាន ដៃគូសហការជួយជ្រោមជ្រែងផ្គត់ផ្គង់គ្រឿងសម្ភារៈសំណង់ស្តង់ដា អាចសហការជាមួយក្រុមហ៊ុន ហ៊ួត ជា ដោយទំនាក់ទំនង តាមលេខទូរស័ព្ទ 077 888 810។
សូមជម្រាបជូនថា ក្រុមហ៊ុនហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងអាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ១៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕










