ក្នុងដំណើរទស្សនកិច្ចទៅកាន់ដែនដីនៃភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានកិត្តិយស របស់សមាគមជាងសំណង់កម្ពុជា នាពេលថ្មីៗនេះ ក្រុមប្រឹក្សាភិបាលសមាគមជាងសំណង់កម្ពុជា ៦រូប បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់មូលនិធិ ដើម្បីជួយជនរងគ្រោះ ជាងសំណង់គ្រោះថ្នាក់ការងារ ពេលកំពុងធ្វើការ។

ដំណើរទស្សនកិច្ចសិក្សាតាមតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ព្រំដែន របស់ក្រុមគ្រួសារសាខាក្រុមហ៊ុន ហ៊ួត ជា ទូទាំងប្រទេស និងសមាគមជាងសំណង់កម្ពុជា រួមទាំងបុគ្គលិកទាំងអស់ ក៏បានភ្ជាប់ជាមួយនឹងកម្មវិធីជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមជាងសំណង់កម្ពុជា ផងដែរ។ ជាមួយគ្នានោះដែរ ក្រុមប្រឹក្សាភិបាល ៦រូបដែលត្រូវបានជ្រើសរើស និងបានចូលរួមបរិច្ចាគថវិកា រួមមាន៖ ១.លោក ប៉ាង ឆៃយ៉ា ២.លោក ទន់ សំបូរ ៣.លោក ភោក សាមឿក ៤.លោក ស្រ៊ុន ប៊ុនម៉េង ៥.លោក ជឹម ដា និងលោក ឈិន អ៊ាម។
លោកអ្នកអស់ការព្រួយបារម្ភ ចំពោះជាងសំណង់មានបញ្ហាគ្រោះថ្នាក់ការងារ សមាគមជាងសំណង់កម្ពុជា និង “មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ។ បងប្អូនជាងសំណង់ ត្រូវការជំនួយ អាចទាក់ទងសមាគម តាម Telegram: 077 888 810។
សូមជម្រាបជូនថា ក្រុមហ៊ុនហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងអាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ១៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕







