កម្មវិធី Camel Wonder Night ត្រូវបានប្រារព្ធឡើងដោយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ដើម្បីអបអរភាពជោគជ័យលើដៃគូសហការយូរអង្វែងជាមួយដេប៉ូចែកចាយសម្ភារសំណង់ ជីប ម៉ុង ជាពិសេសស៊ីម៉ងត៍អូដ្ឋ។

កាលពីថ្ងៃទី១៣ កញ្ញា ២០២៤ Camel Wonder Night ដែលមានការចូលរួមពីលោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងលោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អុិនដាស្ទ្រីស៍ និងដេប៉ូចែកចាយសម្ភារសំណង់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុន ជីប ម៉ុង ដែលត្រូវបានស្គាល់ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា លើការចែកចាយសម្ភារសំណង់ដែលមានគុណភាព និងទំនុកចិត្តខ្ពស់បំផុត ដែលបានវិនិយោគលើបច្ចេកវិទ្យា និងម៉ាស៊ីនទំនើប ដោយមានការទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ផ្គត់ផ្គង់ទៅកាន់ទីផ្សារកម្ពុជាជាង៤ទសវត្សរ៍មកហើយ។

តាមរយៈការអភិវឌ្ឍឥតឈប់ឈរ ក្រុមហ៊ុន ជីប ម៉ុង បានវិនិយោគលើការផលិតស៊ីម៉ងត៍អូដ្ឋដែលមានគុណភាពលំដាប់អន្តរជាតិ ស្តង់ដារអាមេរិក-ថៃ ដើម្បីចែកចាយទូទាំងប្រទេស វិនិយោគលើបេតុងលាយស្រេច ជាពិសេស បន្ដរហូតដល់ការផលិត ក្បឿង និងទុយោ ជីប ម៉ុង ដែលប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រោយពីអ៊ីតាលី ស្របតាមស្តង់ដារអន្តរជាតិ ISO 9001:2015 ដើម្បីបំពេញគ្រប់តម្រូវការអតិថិជន។
លើសពីការធ្វើពាណិជ្ជកម្ម ជីប ម៉ុង តែងតែគិតគូរពីការរួមចំណែកជាមួយសង្គមជាតិ និងរាជរដ្ឋាភិបាលក្នុងសកម្មភាពរួមចំណែកដើម្បីប្រយោជន៍រួម ដែលជាការផ្ដល់ជូនត្រឡប់ទៅកាន់ជាតិ និងប្រជាជន តាមដែលអាចធ្វើទៅបាន។ សកម្មភាពទាំងនេះ មិនមែនបង្ហាញតែត្រឹមក្រុមហ៊ុន ជីប ម៉ុង ប៉ុណ្ណោះទេ តែជាការរួមចំណែកពីគ្រប់ដៃគូ-អតិថិជនពីគ្រប់មូលដ្ឋាន ដែលតែងសហការយ៉ាងស្អិតរមួត។
ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនកូនខ្មែរមួយនេះ នៅតែរក្សាគោលជំហរផ្ដល់នូវគុណតម្លៃទៅកាន់ដៃគូអាជីវកម្ម-អតិថិជន និងរួមចំណែកកសាងកម្ពុជាឱ្យកាន់តែរីកចម្រើន។ “សម្ភារសំណង់ ជីប ម៉ុង ឈានមុខគេនៅកម្ពុជា។”




















