លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ណ” តំណាងផ្នែករដ្ឋាភិបាល និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ណ” តំណាងផ្នែកឯកជន បានសហការដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗចំនួន១០ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋារគារ Hyatt Regency Phnom Penh។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ណ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន, តំណាងក្រសួង ស្ថាប័ន, ក្រុមហ៊ុនផ្នែកឯកជនក្នុងវិស័យទូរគមនាគមន៍ និងសមាជិក សមាជិកានៃក្រុមការងារនេះជាច្រើនទៀត សរុបប្រមាណជាង ១៥០រូប។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីសំណេះសំណាល ក៏ដូចជាណែនាំពីសមាសភាពនៃក្រុមការងារទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងពិនិត្យ និងពិភាក្សា ក៏ដូចជាដោះស្រាយនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ដែលរួមមាន៖ ១.បញ្ហាក្នុងវិស័យទូរគមនាគមន៍ ២.បញ្ហាតម្លៃអគ្គីសនី ៣.ការប្រើប្រាស់ប្រព័ន្ធបញ្ជោជាតិតែមួយ ៤.នីតិវិធីក្នុងការបង្កើត Business Page ផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្ម ៥.បទល្មើសបច្ចេកវិទ្យា។
៦.តំបន់គ្របដណ្តប់សេវាប្រព័ន្ធ អ៊ិនធើណេត និងសេវាទូរស័ព្ទនៅមិនទាន់ពេញលេញ និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ៧.កង្វះខាតធនធានមនុស្សដែលមានជំនាញក្នុងស្រុកលើវិស័យឌីជីថល ៨.ការរៀបចំ Cybersecurity and Data Privacy ៩.ប្រភេទ (Type Approval) លើបរិក្ខាវិទ្យុ គមនាគមន៏ និងបរិក្ខារទូរគមនាគមន៍ រៀបចំ ការបង់ថ្លៃសេវាបន្ថែមទៅលើម៉ូ ឌែលគ្រឿងអេឡិត្រូនិច ដែលមានភ្ជាប់ សេវា Wifi & Blutooth និងការ ស្នើរសុំវិញ្ញាបនបត្រទទួលស្គាល់គុណ វុឌ្ឍិជាភ្នាក់ងារនំាចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿសម្ភារៈបរិក្ខារ ទូរគមនាគមន៏ ១០.មធ្យោបាយក្នុងការទូទាត់ប្រាក់នៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិច។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារ “ណ” នេះ គឺជាកិច្ចប្រជុំលើកដំបូង បន្ទាប់ពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នងការបង្កើតក្រុមការងារ៕
