ភរិយាឧកញ៉ា រឿន វុទ្ធី ទទួលបានការតែងតាំងជាទីប្រឹក្សាអនុប្រធានទី២ ព្រឹទ្ធសភា

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ៦រូប រួមទាំងលោកជំទាវ លី សុគន្ធារី ភរិយា​របស់​លោកឧកញ៉ា រឿន វុទ្ធី សមាជិកសមាគម​ឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១០៨៥ បុគ្គលចំនួន៦រូប ដែលទទួលបានការតែងតាំង​ និង​ផ្តល់​ឋានៈជាទីប្រឹក្សា​អនុប្រធានទី២ ព្រឹទ្ធសភា រួមមាន៖ ១)ឯកឧត្តមវេជ្ជបណ្ឌិត ដួង សុជាតិ ២)លោកជំទាវ ពុំ ស្យាណូ ៣)ឯកឧត្តមបណ្ឌិត សេង ពិសិដ្ឋ ៤)លោកជំទាវ លី សុគន្ធារី ៥)លោកជំទាវ លីន លី និង ៦)ឯកឧត្តម មីន ប្យង់ចាំង៕