ទំព័រហ្វេសបុករបស់អ្នកឧកញ៉ាមហាសេដ្ឋី គិត ម៉េង បានចែករំលែកជាសំនួរ និងរូបភាព ដល់បងប្អូនអ្នកលេងបណ្តាញសង្គម អ្នកឧកញ៉ាបានចោទជាសំនួរ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តើអ្នកដឹងទេថាប្រព័ន្ធទូរស័ព្ទចល័តសកលសម្រាប់ការទំនាក់ទំនង (GSM) ត្រូវបានដាក់ឲ្យដំណេីរការលើកដំបូងនៅប្រទេសហូឡង់ កាលពីដើមទសវត្សរ៍ទី ៩០?

អ្នកឧកញ៉ា ម្ចាស់រូយ៉ាគ្រុប បានបញ្ជាក់ថា រូបភាពទាំងនេះបានរំលឹកពីអតីតកាល ហើយខ្ញុំមានសេចក្តីរំភើបត្រេកអរ យ៉ាងខ្លាំងចំពោះការដាក់សាកល្បងការហៅទូរស័ព្ទជាលើកដំបូងនៅកម្ពុជា។ យើងបានធ្វើតេស្តប្រព័ន្ធទូរស័ព្ទនៅឯខេត្តសៀមរាប ដូចដែលបានបង្ហាញនៅក្នុងរូបថតទាំងនេះ។

ម្ចាស់ក្រុមហ៊ុន Cellcard រូបនេះ បានបន្ថែមថា GSM គឺជាបច្ចេកវិទ្យាជំនាន់ទី ២ នៅលើបណ្តាញទូរស័ព្ទឌីជីថល។ យើងបានធ្វើតេស្តសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ (5G) នៅក្នុងឆ្នាំ ២០១៩។

យើងនៅតែបន្តសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះហើយយើងពិតជារីករាយចំពោះករណីប្រើប្រាស់នៅកម្ពុជា។



រូបភាពអ្នកហ្វេសបុក៖ អ្នកឧកញ៉ា គិត ម៉េង