ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចែករំលែកលើបណ្តាញសង្គម រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន អមជាមួយរូបអង្គុយឲ្យក្មេងៗបង្រៀន ការចេះរកលុយជាដើម។ លោកឧកញ៉ា ជាអ្នកជំនួញជោគជ័យលើវិស័យកសិកម្មរូបនេះ បានបញ្ជាក់ថា រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន នាំគ្នាអង្គុយអោយក្មេងៗវាបង្រៀន ពីរបៀបចេះរកលុយ ចេះចាយលុយ និងចេះទុកដាក់លុយ នៅសាលាបឋមសិក្សាចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយជួបជាមួយក្មេងៗនៅសាលាបឋមសិក្សាចំការខ្ញី លោកឧកញ៉ាបាន បន្តដំណើរត្រួតពិនិត្យ ការងារសាងសង់ លំនៅឋានថ្មីចំនួន ១២ខ្នងបន្ថែមទៀត លើចំនួន៥០ខ្នង ដែលបានសាងសង់ រួចរាល់ហើយសម្រាប់ជូនប្រជាពលរដ្ឋ បុគ្គលិក កម្មករមករស់នៅ។


សូមបញ្ជាក់ថា ឧកញ៉ា ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភា មកខាងគណបក្សប្រជាជនកម្ពុជា នឹងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះ ដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។




រូបភាព៖ ហ្វេសបុកលោកឧកញ៉ា ម៉ុង ឬទ្ធី